Case study on Migration at Srey Snom district, Seam Reap province



កម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍នូវគ្រប់វិស័យ មានប្រជាជនប្រមាណ ៣១ភាគរយ ដែលរស់នៅក្រោមខ្សែរបន្ទាត់នៃភាពក្រីក្រ ហើយគ្រប់ហេដ្ឋារចនាសម្ព័ន្នរូបវ័ន្តនៅមានភាពទន់ខ្សោយនូវឡើយ។ ភាពក្រីក្រកំណើនប្រជាជន ព្រមទាំងលក្ខខ័ណ្ឌ សង្គម និងបរិស្ថានមិនមានភាពអំណោយផលដែលជាហេតុបង្ករអោយមានការធ្វើចំណាកស្រុកកើតមានឡើង។ ការសិក្សាលើប្រធានបទនេះមានគោលបំណងស្វែងយល់ពីស្ថានភាពគ្រួសារធ្វើចំណាកស្រុក ក៏ដូចជាចង់សិក្សាពីឥទ្ធិពលនៃការធ្វើចំណាកស្រុករបស់ប្រជាជនក្នុងស្រុក និងការវិភាគ SWOT ទៅលើជីវភាពរបស់ប្រជាជនធ្វើចំណាកស្រុក។
ការសិក្សាស្រាវជ្រាវបានជ្រើសរើសយក ៤ភូមិនៅក្នុងឃុំចំនួន២ ដែលស្ថិតក្នុងស្រុកស្រីស្នំខេត្តសៀមរាប ដែលមានសំណាកសរុបចំនួន៨៧គ្រួសារ។ រាល់ទិន្នន័យ និងពត៌មានដែលទទួលបានត្រូវបានរៀបចំវិភាគតាមកម្មវិធី SPSS និងរៀបចំកែសម្រួលចងក្រងតាមកម្មវិធី Microsoft Excel
តាមលទ្ធផលនៃការវិភាគបានបង្ហាញថាសៀមរាប គឺជាខេត្តមួយដែលមានប្រជាជនធ្វើចំណាកស្រុកយ៉ាងច្រើន ហើយការធ្វើចំណាកស្រុករបស់ប្រជាជនក៏ជាកត្តាជួយកាត់បន្ថយភាពក្រីក្រ ដែលចំណាកស្រុកបណ្ដាលមកពីកត្តាពីរយ៉ាង គឺកត្តារុញច្រាន និងកត្តាអូសទាញ។ ភាគច្រើននៃជនចំណាកស្រុក គឺជាប្រភេទដែលមានកម្លាំងពេញលេញ ដែលជាហេតុផលមួយធ្វើអោយគ្រួសារនោះខ្វះកម្លាំងពលកម្ម។ ទិសដៅសំខាន់នៃការធ្វើចំណាកស្រុក គឺតាមបណ្ដាទីក្រុង ទីប្រជុំជន តំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន និងបណ្ដាប្រទេសជិតខាងមួយចំនួន ដែលក្នុងនោះមានប្រជាមួយចំនួនធំបានធ្វើការចំណាកស្រុកមកកាន់ទីក្រុងភ្នំពេញ និងតាមព្រំដែនខ្មែរ-ថៃ និងប្រទេសថៃ។ ស្រ្តីចំណាកស្រុកភាគច្រើនធ្វើការក្នុងវិស័យឧស្សាហកម្មកាត់ដេរ ខណៈពេលដែលបុរសភាគច្រើនធ្វើការក្នុងវិស័យ សំណង់ ហើយរយៈពេលនៃការធ្វើចំណាកស្រុកពី ១៥ថ្ងៃ-៥ខែ មានចំនួន៤៤.៥ភាគរយ ស្របពេលអ្នកដែលធ្វើចំណាកស្រុកចាប់ពី ៥ខែ ទៅ១ឆ្នាំ មានចំនួន ៥៥.៥ភាគរយ។ ប្រាក់ខែរបស់អ្នកចំណាកស្រុក គឺអាស្រ័យទៅលើប្រភេទការងារ ជំនាញ និងបទពិសោធន៍ដែលកម្មករចំណាករស្រុកមាន។ ចំពោះការប្រើប្រាស់ប្រាក់ដែលបានមកពីការធ្វើចំណាកស្រុក គឺក្នុងគោលបំណងជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ គឺត្រូវបានចំណាយទៅលើ ចំណីអាហារ សំភារៈប្រើប្រាស់ និងចំណាយទៅក្នុងផលិតកម្ម។ បញ្ហាមួយចំនួនបានកើតមានឡើង ក្នុងពេលធ្វើចំណាកស្រុកដូចជា ការជួញដូរ ការរើសអើង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភបំពានផ្សេងៗ និងការបង្ខំអោយប្រើប្រាស់គ្រឿងញៀនជាដើម។ ចំណាកស្រុកមិនមែនជាបញ្ហាដែលត្រូវដោះស្រាយនោះទេ ប៉ុន្តែវាគឺជាបញ្ហាមួយដែលត្រូវគ្រប់គ្រងអោយបាន។
សរុបមកដោយសារនៅតំបន់ជនបទពុំមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ ក៏ដូចជាជួបនូវគ្រោះមហន្តរាយ ធម្មជាតិ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិព្រមទាំង ភាពកង្វះការងារក្នុងតំបន់ ដែលបង្ករអោយមានការធ្វើចំណាកស្រុកកើតឡើង។
Case study on Migration at Srey Snom district, Seam Reap province Case study on Migration at Srey Snom district, Seam Reap province Reviewed by Unknown on 7:36 PM Rating: 5

No comments:

Powered by Blogger.